មុននឹងចូលរៀននៅសាលាភាសាអង់គ្លេសអ៊ែតនិចខ្ញុំបានបញ្ចប់កម្មវិធីភាសាអង់គ្លេសទូទៅនៅគ្រឹះស្ថានល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញទោះបីជាជំនាញភាសាអង់គ្លេសរបស់ខ្ញុំមិនល្អដូចអ្វីដែលខ្ញុំរំពឹងទុកជាពិសេសជំនាញការអាននិងសរសេរ។

ខ្ញុំបានជ្រើសរើសសាលារៀនភាសាអង់គ្លេសអ៊ែតនិចនៅពេលដែលវាគ្រាន់តែជាសាលារៀនតូចមួយដែលមានទីតាំងនៅផ្ទះល្វែងប៉ុណ្ណោះ។ វាជាជម្រើសដ៏លំបាកមួយសម្រាប់មនុស្សម្នាក់ដូចខ្ញុំដែលបានផ្លាស់ប្តូរពីសាលាល្បីទៅសាលាតូចមួយ។ ទោះជាយ៉ាងណាក៏ដោយខ្ញុំពេញចិត្តជាមួយគុណភាពនិងវិធីសាស្រ្តបង្រៀននៅអ៊ែតនិច ។ គ្រូបង្រៀនរបស់ខ្ញុំបានយកចិត្តទុកដាក់ដល់សិស្សនិមួយៗនៅក្នុងថ្នាក់ហើយបានតាមដានការវិវត្តិនៃការសិក្សារបស់សិស្សគ្រប់គ្នា។ នេះគឺជាអ្វីដែលសិស្សទាំងអស់ចង់បាន។ បន្ទាប់ពីបញ្ចប់ការសិក្សាពីកម្មវិធីភាសាអង់គ្លេសទូទៅ (GGEP) នៅអ៊ែតនិចនៅដើមឆ្នាំ 2016 ខ្ញុំដឹងថាខ្ញុំបានរីកចម្រើនយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់។ ជាលទ្ធផលខ្ញុំទទួលពិន្ទុបានពិន្ទុ 6 ក្នុង IELTS ។

អ៊ាន ឆរីដា