លក្ខខណ្ឌនៃការធ្វើតេស្តចូលរៀន

ចំនុច ១៖ តម្លៃតេស្ត និងការបង់ថ្លៃ

ក. តម្លៃនៃការធ្វើតេស្តវាស់ស្ទង់សមត្ថភាពមុនពេលចូលរៀន មួយដងគឺ $10 សម្រាប់គ្រប់ប្រភេទវគ្គសិក្សាទាំងអស់។
ខ. សិស្សត្រូវបង់ថ្លៃធ្វើតេស្តមុនពេលការធ្វើតេស្តចាប់ផ្តើម។ សូមរក្សាទុកវិក្កយបត្របង់ថ្លៃតេស្តសម្រាប់ការផ្ទៀងផ្ទាត់ផ្សេងៗ។
គ. ថ្លៃធ្វើតេស្តដែលបានបង់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញឡើយ។

ចំនុច ២៖ សុពលភាពនៃលទ្ធផលតេស្ត

លទ្ធផលតេស្តវាស់ស្ទង់សមត្ថភាពមុនពេលចូលរៀនមានសុពលភាពរយៈពេលប្រាំមួយខែគត់គិតចាប់ពីថ្ងៃធ្វើតេស្ត។
ផុតរយៈពេលនេះ សិស្សដែលចង់ចុះឈ្មោះចូលរៀន ត្រូវធ្វើតេស្ត និងបង់ថ្លៃធ្វើតេស្តសារជាថ្មី។

ចំនុច ៣៖ ការបញ្ចុះតម្លៃនៅពេលចុះឈ្មោះចូលរៀនជាសិស្សថ្មីក្រោយការធ្វើតេស្ត

សិស្សទាំងអស់នឹងទទួលបានកាបញ្ចុះតម្លៃ $10 គត់ នៅពេលចុះឈ្មោះចូលរៀនប្រសិនបើការចុះឈ្មោះចូលរៀននោះយោង
ទៅតាមលទ្ធផលតេស្តណាមួយដែលនៅមានសុពលភាព។ 

 សាលារក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌនៃការធ្វើតេស្តចូលរៀនដោយពុំចាំបាច់ជូនដំណឹងជាមុន។

en_USEnglish
Scroll to Top