Scholarship form

Please kindly complete the form below:

1Terms and Condition
2Form Completion
3Form Confirmation

ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ សូមសរសេរសំណេរ (តែងសេចក្តី) ឬថតវីដេអូជាភាសាខ្មែរ ឆ្លើយតបទៅនឹងប្រធានបទមួយក្នុងចំណោមប្រធានបទខាងក្រោម៖

១. តើការចេះភាសាអង់គ្លេសឲ្យបានច្បាស់នឹងជួយអ្វីខ្លះដល់អ្នក ក្នុងការសិក្សា ការងារ និងអាជីព ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត?

២. តើអ្នកមានការតាំងចិត្តយ៉ាងណាខ្លះក្នុងការរៀនភាសាអង់គ្លេសដើម្បីទទួលបានជោគជ័យ? តើហេតុអ្វី សាលាគួរផ្តល់អាហារូបករណ៍ដល់អ្នក?

៣. "ភាសាអង់គ្លេសជាកូនសោរសម្រាប់បើកទ្វារ ឲ្យយើងស្វែងយល់ពីពិភពលោកខាងក្រៅ និងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងសម័យឌីជីថល" តើអ្នកយល់យ៉ាងណាចំពោះទស្សនៈនេះ?

៤. ភាសាអង់គ្លេសចូលរួមចំណែកជាចាំបាច់ក្នុងការការសិក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តើអ្នកយល់យ៉ាងណាដែរ?

៥. ចូររៀបរាប់ ឬធ្វើសេចក្តីអធិប្បាយ អំពីសារៈប្រយោជន៍នៃភាសាអង់គ្លេសសម្រាប់ការសិក្សានៅក្នុងសម័យឌីជីថល?

Please select your choice of content(Required)
Scholarship Terms and Conditions(Required)

អាហារូបករណ៍របស់សាលាអ៊ែតនិចត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់សិស្ស ដែលចង់សិក្សាភាសាអង់គ្លេសនៅអ៊ែតនិចប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសិក្សាពេញ។ យើងមានបំណងផ្តល់ឱកាសសិក្សាដល់សិស្សកម្ពុជាដែលមានការប្តេជ្ញាចិត្តក្នុងការសិក្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងមានជំនឿយ៉ាងមុតមាំថាភាពស្ទាត់ជំនាញក្នុងភាសាអង់គ្លេសនឹងជួយឲ្យប្រជាជនកម្ពុជាមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យទាំងក្នុងការសិក្សានិងសង្គម។
លក្ខខណ្ឌទូទៅអាហារូបករណ៍របស់សាលាអ៊ែតនិចសម្រាប់ឆ្នាំ ២០២៤ ÷
១. អាហារូបករណ៍នឹងត្រូវបានផ្តល់ឱ្យសម្រាប់រយៈពេលពីរឆ្នាំ ប្រសិនបើលទ្ធផលនៃការសិក្សារបស់អ្នកល្អ(លទ្ធផលប្រឡងត្រូវបាននិទ្ទេស AឬB) ក្នុងករណីបាននិទ្ទេសក្រោមនេះ អាហារូបករណ៍នឹងត្រូវបានផ្អាក រហូតសិស្សទទួលបាននិទ្ទេស AឬBទើបបន្តឡើងវិញ។
២. អាហារូបករណ៍ត្រូវបានផ្តល់ជូនសម្រាប់អ្នកសិក្សា ២០០​នាក់ ដែលតាមរយៈការសរសេរសំណេរ(១០០នាក់) និង ការថតវីឌីអូ(១០០នាក់)
៣. អាហារូបករណ៍នេះផ្តល់ជូនតែទៅលើតម្លៃសិក្សារបស់វគ្គនិមួយៗនៅសាលាអ៊ែតនិចតែប៉ុណ្ណោះ ដោយមិនរួមបញ្ចូលថ្លៃសម្ភារៈសិក្សានិង ថ្លៃប្រលងតេស្តអន្តរជាតិ IELTS ផ្លូវការនោះទេ បើទោះជាក្រោយបញ្ចប់ការសិក្សាដោយជោគជ័យក៏ដោយ។
៤.បេក្ខជនដែលបានដាក់ពាក្យអាហារូបករណ៍ទាំងអស់ត្រូវប្រឡងតេស្តសមត្ថភាពចូលរៀនឲ្យហើយ ថ្លៃតេស្តនឹងមិនត្រូវបានបង្វិលជូននោះទេ។
៥ .​តាមរយ:ការចូលរួមដាក់ពាក្យសុំអាហារូបករណ៍ បេក្ខជនយល់ព្រមផ្តល់សិទ្ធិជូនសាលាដើម្បីធ្វើការផ្សព្វផ្សាយសំណេរតែងសេចក្តីឬវីដេអូដែលបានផ្ញើមកនៅលើទំព័របណ្តាញសង្គមផ្សេងៗ។
សាលារក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌនៃការផ្តល់ជូនអាហារូបករណ៍ដោយពុំចាំបាច់ជូនដំណឹងជាមុន។

en_USEnglish