លក្ខខណ្ឌនៃការព្យួរឈ្មោះ ឬឈប់រយៈពេលខ្លី

វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា

ចំណុច ១៖ សិស្សអាចធ្វើការដាក់ពាក្យព្យួរការសិក្សាបានក្នុងអំឡុងពេល១០ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីថ្ងៃចាប់ផ្ដើមចូលរៀនវគ្គសិក្សាថ្មីដែលប្រកាសជូនជាសាធារណៈ

ចំណុច ២៖ ប្រសិនបើសិស្សខកខានក្នុងការបំពេញពាក្យព្យួរការសិក្សា សាលារក្សាសិទ្ធមិនរក្សាទុកសុពលភាពថ្លៃសិក្សាដែលបានបង់រួចឡើយ។ សិស្សនឹងត្រូវបង់ថ្លៃសិក្សាពេញជាថ្មីម្តងទៀតដើម្បីអាចចូលរៀនបាន។

ចំណុច ៣៖ សុពលភាពថ្លៃសិក្សាដែលបានបង់ហើយសម្រាប់សិស្សដែលបានដាក់ពាក្យព្យួរការសិក្សាគឺមានរយៈពេលត្រឹមមួយវគ្គសិក្សាតែប៉ុណ្ណោះ គឺវគ្គសិក្សាដែលកំពុងដាក់ពាក្យព្យួរនេះឯង។
សិស្សត្រូវត្រឡប់ចូលរៀនវិញនៅវគ្គសិក្សាបន្ទាប់ បើពុំដូច្នោះ ថ្លៃសិក្សាដែលបានបង់រួចត្រូវបានចាត់ទុកជាមោឃៈ នឹងមិនត្រូវបានប្រគល់ត្រលប់ជូនវិញឡើយ។

ចំណុច ៤៖ ក្នុងករណីណាក៏ដោយ សិស្សអាចព្យួរការសិក្សាបានត្រឹមមួយវគ្គសិក្សាប៉ុណ្ណោះ គឺវគ្គសិក្សាដែលកំពុងដាក់ពាក្យព្យួរនេះឯង។ ការខកខានមិនបានត្រលប់មកសិក្សាវិញ មានន័យថាសិស្សត្រូវធ្វើតេស្តដើម្បីចូលរៀនជាថ្មីឡើងវិញ។

ចំណុច ៥៖ សិស្សត្រូវពិនិត្យម៉ោងសិក្សា និងលទ្ធភាពត្រលប់ចូលរៀនវិញក្នុងម៉ោងសិក្សាដែលចង់បានចំពោះកម្រិតសិក្សារបស់ខ្លួនឲ្យបានម៉ត់ចត់។
សាលាមិនមានផ្តល់ការធានាថាកម្រិតសិក្សាណាមួយនឹងមាននៅម៉ោងជាក់លាក់ណាមួយឡើយ។ ការខកខានមិនអាចត្រលប់ចូលរៀនវិញដោយមិនមានម៉ោងសិក្សាដែលសិស្សចង់បាន មិនមែនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់សាលាឡើយ។

ចំណុច ៦៖ ចំពោះសិស្សអាហារូបករណ៍ រយៈពេលនៃការព្យួរការសិក្សានឹងត្រូវបានរាប់បញ្ចូលក្នុងរយៈពេលដែលទទួលបានអាហារូបករណ៍សរុប។

ចំណុច ៧៖ សាលាអ៊ែតនិចរក្សាសិទ្ធកែប្រែលក្ខខណ្ឌនៃការព្យួរឈ្មោះ ឬឈប់រយៈពេលខ្លីនេះដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។

 

en_USEnglish
Scroll to Top