លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀនវគ្គសិក្សា

វគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ(EGC)

ចំណុច ១៖ ការបង់ថ្លៃសិក្សា

ថ្លៃសិក្សាដែលបង់រួច មិនអាចដកវិញបាន ឬផ្ទេរអោយបុគ្គលផ្សេងនោះទេ។ ប្រសិនបើសិស្សខកខានមិនបានចូលរៀនដោយប្រការណាមួយ នោះអ្នកអាចមកដាក់ពាក្យព្យួរការសិក្សា
ឬ ធ្វើការផ្ទេរទៅរៀនវគ្គសិក្សាផ្សេងទៀត ដែលមាននៅសាលាភាសាអង់គ្លេស អ៊ែតនិច
 (ចំណុច)

ចំណុច ២៖ ការផាកពិន័យ

ការបង់ថ្លៃសិក្សាយឺតហួសកាលបរិច្ឆេទដែលបានកំណត់ នឹងត្រូវផាកពិន័យជាប្រាក់ ៥ ដុល្លារក្នុងមួយថ្ងៃ។

ចំណុច ៣ ៖ អាហារូបករណ៍ដែលផ្តល់ដោយសាលាភាសាអង់គ្លេសអ៊ែតនិចផ្ទាល់ ឬតាមរយៈអង្គការនានា

សាលាភាសាអង់គ្លេសអ៊ែតនិចសូមរក្សាសិទិ្ធក្នុងការឈប់បន្តផ្ដល់អាហារូបករណ៍ដោយពុំចាំបាច់បកស្រាយ ឬជូនដំណឹងជាមុន ។

ចំណុច ៤៖ ការលើកទឹកចិត្តដល់សិស្សពូកែ

សិស្សដែលប្រលងបញ្ចប់កម្រិតសិក្សានិមួយៗដោយទទួលបាននិទ្ទេសA(លើកលែងសិស្សអាហារូបករណ៍)ត្រូវបានលើកទឹកចិត្តដោយផ្តល់ជូនជាសៀវភៅសិក្សាមួយឈុត។
ការផ្តល់ជូននេះមិនអាចប្តូរជាប្រាក់សុទ្ធ ឬផ្ទេរឲ្យបុគ្គលផ្សេងបានឡើយ។

ចំណុច ៥៖ កម្មវិធីបញ្ចុះតម្លៃ ឬការទទួលបានការបញ្ចុះតម្លៃផ្សេងៗ

ក. សិស្សអាចទទួលបានការបញ្ចុះតម្លៃចាប់ពី ៥% រហូតដល់ ១៥%ក្នុងការចុះឈ្មោះចូលរៀនជាក្រុម។

ខ. សិស្សអាចទទួលបានការបញ្ចុះតម្លៃដែលជារង្វាន់លើកទឹកចិត្តពីការប្រកួតប្រជែងនានាដែលរៀបចំដោយសាលាភាសាអង់គ្លេសអ៊ែតនិច។

គ. សិស្សអាចប្រើកម្មវិធីបញ្ចុះតម្លៃតែមួយប៉ុណ្ណោះសម្រាប់ការចុះឈ្មោះចូលរៀនមួយវគ្គ។ ការបញ្ចុះតម្លៃដែលផ្តល់ជូនមិនអាចប្តូរជាសាច់ប្រាក់សុទ្ធ ឬផ្ទេរឲ្យបុគ្គលផ្សេងបានឡើយ។

ឃ. សិស្សអាហារូបករណ៍គ្រប់រូបមិនអាចចូលរួមកម្មវិធីបញ្ចុះតម្លៃ និងទទួលបានការបញ្ចុះតម្លៃណាមួយឡើយ។

ង. លក្ខខណ្ឌក្នុងការទទួលបានការបញ្ចុះតម្លៃត្រូវបានអនុវត្តដោយភ្ជាប់ជាមួយលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន។

ច. ការបង់ថ្លៃសិក្សារបស់សិស្សដែលទទួលបានការបញ្ចុះតម្លៃ ត្រូវធ្វើឡើងដោយការបង់ថ្លៃសិក្សាពេញទៅតាមវគ្គសិក្សានិមួយៗជាមុន។ សាច់ប្រាក់សុទ្ធដែលជាភាគរយទទួលបានពីការបញ្ចុះតម្លៃនឹងត្រូវទូទាត់សងត្រលប់មកសិស្សវិញនៅអំឡុងសប្តាហ៍ទី៣ និងទី៤ រាប់ចាប់ពីថ្ងៃចូលរៀននៃវគ្គសិក្សានិមួយៗ។

 

ចំណុច ៦៖ ការប្រលងធ្លាក់នៅក្នុងការប្រលងបញ្ចប់កម្រិតសិក្សានិមួយៗ

សិស្សដែលប្រលងធ្លាក់ក្រោយបញ្ចប់វគ្គសិក្សានីមួយៗ នឹងត្រូវបង់ថ្លៃសិក្សា ៥០ភាគរយ នៃតម្លៃសិក្សាពេញ (សម្រាប់វគ្គដែលត្រូវសិក្សាម្ដងទៀត)។ លក្ខខណ្ឌអាហារូបករណ៍
ឬការបញ្ចុះតម្លៃផ្សេងៗមិនត្រូវបានអនុវត្តក្នុងករណីនេះ។

ចំណុច ៧៖ ការផ្អាកឬឈប់ដំណើរការថ្នាក់សិក្សាដោយសាលាភាសាអង់គ្លេសអ៊ែតនិច

សាលានឹងជំរាបជូនដំណឹងយ៉ាងតិចមួយថ្ងៃមុនថ្ងៃចាប់ផ្តើមវគ្គសិក្សាថ្មី និងផ្ទេរសងថវិកាថ្លៃបង់សិក្សានៃវគ្គសិក្សាដែលបានបង់រួចប៉ុន្តែពុំទាន់បានរៀន (លើកលែងថ្លៃតេស្តចូលរៀន) ប្រសិនបើថ្នាក់សិក្សាត្រូវបានផ្អាកឬ លុបចោលដោយប្រការណាមួយ ។

ចំណុច ៨៖ ការព្យួរការសិក្សា

ក. ការដាក់ពាក្យព្យួរការសិក្សាត្រូវធ្វើក្នុងអំឡុងពេល១០ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីថ្ងៃចាប់ផ្ដើមចូលរៀនវគ្គសិក្សាថ្មីតែប៉ុណ្ណោះ

ខ. ប្រសិនបើសិស្សខកខានក្នុងការបំពេញពាក្យព្យួរការសិក្សា សាលារក្សាសិទ្ធមិនរក្សាទុកសុពលភាពថ្លៃសិក្សាដែលបានបង់រួចឡើយ។ សិស្សនឹងត្រូវបង់ថ្លៃសិក្សាពេញជាថ្មីម្តងទៀតដើម្បីអាចចូលរៀនបាន។

គ. សុពលភាពថ្លៃសិក្សាដែលបានបង់ហើយសម្រាប់សិស្សដែលបានដាក់ពាក្យព្យួរការសិក្សាគឺមានរយៈពេលត្រឹមមួយវគ្គសិក្សាតែប៉ុណ្ណោះ គឺវគ្គសិក្សាដែលកំពុងដាក់ពាក្យព្យួរនេះឯង។
សិស្សត្រូវត្រឡប់ចូលរៀនវិញនៅវគ្គសិក្សាបន្ទាប់។

ឃ. ក្នុងករណីណាក៏ដោយ សិស្សអាចព្យួរការសិក្សាបានត្រឹមមួយវគ្គសិក្សាប៉ុណ្ណោះ គឺវគ្គសិក្សាដែលកំពុងដាក់ពាក្យព្យួរនេះឯង។ 

ង. សិស្សត្រូវពិនិត្យម៉ោងសិក្សា និងលទ្ធភាពត្រលប់ចូលរៀនវិញក្នុងម៉ោងសិក្សាដែលចង់បានចំពោះកម្រិតសិក្សារបស់ខ្លួនឲ្យបានម៉ត់ចត់។ សាលាមិនមានផ្តល់ការធានាថាកម្រិតសិក្សាណាមួយនឹងមាននៅម៉ោងជាក់លាក់ណាមួយឡើយ។ ការខកខានមិនអាចត្រលប់ចូលរៀនវិញដោយមិនមានម៉ោងសិក្សាដែលសិស្សចង់បាន មិនមែនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់សាលាឡើយ។

ចំណុច ៩៖ ការប្ដូរម៉ោងសិក្សា ឬថ្នាក់

ក. សិស្សអាចធ្វើការផ្លាស់ប្ដូរម៉ោងសិក្សា ឬថ្នាក់ចំនួន មួយដង ក្នុងមួយវគ្គ។

ខ. ការផ្លាស់ប្ដូរម៉ោង ឬថ្នាក់ត្រូវមានការអនុញ្ញាតជាផ្លូវការពីប្រធានការិយាល័យកិច្ចការសិស្ស។

គ. សិស្សត្រូវមកបំពេញពាក្យសុំប្ដូរម៉ោងសិក្សា ឬថ្នាក់ដោយផ្ទាល់នៅការិយាល័យកិច្ចការសិស្ស។

ឃ. សាលារក្សាសិទ្ធិបញ្ឈប់ការសិក្សារបស់សិស្សដោយគ្មានសំណង ក្នុងករណីសិស្សផ្លាស់ប្តូរម៉ោងសិក្សានិងថ្នាក់ដោយគ្មានការអនុញ្ញាតិ។

ង.សាលារក្សាសិទ្ធិបដិសេធពាក្យសុំធ្វើការផ្លាស់ប្ដូរម៉ោងសិក្សាឬថ្នាក់។

ឃ.សិស្សមិនអាចប្តូរថ្នាក់ពី VIRTUAL ទៅ BLEND ឬ រៀននៅសាលា(ជួបគ្រូផ្ទាល់នៅសាលា_BLEND) ទៅ VIRTUAL ក្នុងកំឡុងចន្លោះពេលសិក្សានោះទេ។

ចំណុច ១០៖ ការបញ្ឈប់ការសិក្សា

សាលារក្សាសិទ្ធិបញ្ឈប់ការសិក្សារបស់សិស្សដោយគ្មានផ្តល់សំណងក្នុងករណីសិស្សប្រព្រឹត្តសកម្មភាពណាមួយដែលប៉ះពាល់ដល់បរិយាកាសសិក្សា ឬសកម្មភាពអសីលធ៌ម មិនសមរម្យ ឬគ្មានការគោរពចំពោះសិស្សដទៃ លោកគ្រូអ្នកគ្រូ ឬបុគ្គលិកសាលា។

ចំណុច ១១៖ ការស្នើសុំលិខិតបញ្ជាក់ការសិក្សាផ្សេងៗ

ក. សាលានឹងចេញលិខិតបញ្ជាក់ការសិក្សាជូនសិស្សត្រឹម៦ខែបន្ទាប់ពីការបញ្ចប់ការសិក្សាពីសាលាតែបុ៉ណ្ណោះ លើសពីនេះសាលានឹងមិនអាចចេញជូនបានទេ

ខ. សិស្សត្រូវបំពេញបែបទស្នើសុំរបស់សាលាជាមុន បន្ទាប់មកសិស្សិត្រូវបំពេញលិខិតបញ្ជាក់នឹងប្រគល់ជូនក្នុងរយៈពេល១០ថ្ងៃនៃថ្ងៃធ្វើការ។

ចំណុច ១២៖ ការកែប្រែលក្ខខណ្ឌចុះឈ្មោះចូលរៀន

សាលារក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀនដោយពុំចាំបាច់ជូនដំណឹងជាមុន។

ចំណុច ១៣៖ សុពលភាពនៃលក្ខខណ្ឌនេះ

សុពលភាពនៃលក្ខខណ្ឌរាប់ចាប់ពីពេលចុះឈ្មោះចូលរៀនជាលើកដំបូងក្នុង វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា និងមានសុពលភាពគ្រប់កាលវេលាដែលសិស្សនៅសិក្សា បន្តសិក្សាពីការព្យួរ ឬត្រលប់មកសិក្សាជាថ្មីឡើងវិញក្រោយការឈប់។

ចំណុច ១៤៖ ការកែប្រែ

សាលាអ៊ែតនិចរក្សាសិទ្ធកែប្រែលក្ខខណ្ឌនៃការព្យួរឈ្មោះ ឬឈប់រយៈពេលខ្លីនេះដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។

kmភាសាខ្មែរ
Scroll to Top