លក្ខខណ្ឌនៃការធ្វើតេស្តចូលរៀន
ចំនុច ១៖ តម្លៃតេស្ត និងការបង់ថ្លៃ
ក. តម្លៃនៃការធ្វើតេស្តវាស់ស្ទង់សមត្ថភាពមុនពេលចូលរៀន មួយដងគឺ $10 សម្រាប់គ្រប់ប្រភេទវគ្គសិក្សាទាំងអស់។
ខ. សិស្សត្រូវបង់ថ្លៃធ្វើតេស្តមុនពេលការធ្វើតេស្តចាប់ផ្តើម។ សូមរក្សាទុកវិក្កយបត្របង់ថ្លៃតេស្តសម្រាប់ការផ្ទៀងផ្ទាត់ផ្សេងៗ។
គ. ថ្លៃធ្វើតេស្តដែលបានបង់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញឡើយ។
ចំនុច ២៖ សុពលភាពនៃលទ្ធផលតេស្ត
លទ្ធផលតេស្តវាស់ស្ទង់សមត្ថភាពមុនពេលចូលរៀនមានសុពលភាពរយៈពេលប្រាំមួយខែគត់គិតចាប់ពីថ្ងៃធ្វើតេស្ត។
ផុតរយៈពេលនេះ សិស្សដែលចង់ចុះឈ្មោះចូលរៀន ត្រូវធ្វើតេស្ត និងបង់ថ្លៃធ្វើតេស្តសារជាថ្មី។
ចំនុច ៣៖ ការបញ្ចុះតម្លៃនៅពេលចុះឈ្មោះចូលរៀនជាសិស្សថ្មីក្រោយការធ្វើតេស្ត
សិស្សទាំងអស់នឹងទទួលបានកាបញ្ចុះតម្លៃ $10 គត់ នៅពេលចុះឈ្មោះចូលរៀនប្រសិនបើការចុះឈ្មោះចូលរៀននោះយោង
ទៅតាមលទ្ធផលតេស្តណាមួយដែលនៅមានសុពលភាព។