4
Post
Archive
វគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ(EGC)

ជុំ មានភ័ព្វ

ដំបូងខ្ញុំគ្រាន់តែចង់ចេះនិយាយភាសាអង់គ្លេសហើយវាពិតជាលំបាកណាស់ក្នុងការសម្រេចថាតើកម្មវិធីមួយណាដែលខ្ញុំត្រូវ។ ចុងក្រោយខ្ញុំសម្រេចចិត្តយកEGC។ បន្ទាប់ពីសិក្សាបានមួយវគ្គ ខ្ញុំដឹងថាខ្ញុំបានបង្កើតទំនុកចិត្តលើខ្លួនឯងដើម្បីនិយាយនៅចំពោះមុខមិត្តរួមថ្នាក់របស់ខ្ញុំ។ អ្វីដែលខ្ញុំកត់សម្គាល់គឺការបញ្ចេញសម្លេងរបស់ខ្ញុំកាន់តែមានភាពត្រឹមត្រូវនិងស្ទាត់ជំនាញក្នុងការនិយាយផងដែរ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ(EGC)

ហេង​ ម៉េងនី

ខ្ញុំយល់ថាការវគ្គសិក្សាEGCអាចជួយខ្ញុំអោយមានភាពក្លាហានជាងមុនអាចនិយាយភាសាអង់គ្លេសបានល្អជាងមុននិងយល់ពីរបៀបនិយាយភាសាអង់គ្លេសបានល្អជាងពីមុន ខ្ញុំពិតជាអគុណលោកគ្រូអ្នកគ្រូនៅសាលាអ៊ែតនិតច្រើនដែលបានបង្រៀនខ្ញុំយ៉ាងយកចិត្តទុកដាក់។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

អ៊ុំ សុធារា៉

កាលពីបីឆ្នាំមុនមិនដែលគិតថាចង់រៀនភាសាអង់គ្លេសនៅសាលាភាសាអង់គ្លេសអ៊ែតនិចនោះទេព្រោះគិតថាជាសាលាតូចមួយមិនល្បីឈ្មោះប៉ុន្តែក្រោយពីទទួលបានការណែនាំជាច្រើនពីមនុស្សជុំវិញខ្លួនទើបដឹងថាការគិតរបស់ខ្ញុំខុសស្រឡះ។ ក្រោយពីបានចូលសិក្សានៅសាលារៀនមក ខ្ញុំបានទទួលការអប់រំនិងការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ ដែលធ្វើឲ្យខ្ញុំមានភាពកក់ក្តៅនិងរីករាយក្នុងការរៀនសូត្រភាសាអង់គ្លេសរហូតដល់ទទួលបានពិន្ទុក្នុងការប្រលងនិយាយយ៉ាងល្អប្រសើរ ពីព្រោះថាខ្ញុំជាមនុស្សម្នាក់មិនសូវពូកែក្នុងការទំនាក់ទំនងនោះទេ។ ការយកទុកដាក់ពីសំណាក់នាយកសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកទាំងអស់ បានធ្វើឲ្យខ្ញុំមានអារម្មណ៏ថាពួកគាត់ជាគ្រួសារទី២របស់ខ្ញុំអញ្ចឹងដែលខ្ញុំមិនធុញនៅក្នុងការទៅសាលារៀននោះទេ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ងិន លក្ខិណា

ភាសាអង់គ្លេសលំបាករៀន រៀននៅក្នុងបរិយាកាសដែលមិនល្អរឹតតែលំបាក។ អ៊ែតនិចផ្តល់នូវបរិយាកាសសិក្សាដែលរីករាយ និងសមរម្យសម្រាប់គ្រប់គ្នា។ មិនតែប៉ុណ្ណោះ លោកគ្រូអ្នកគ្រូតែងតែធ្វើការយ៉ាងជិតដិតជាមួយសិស្សដើម្បីពិនិត្យអំពីការរីកចម្រើន និងចំណុចដែលគួរតែកែលម្អ។

អាន​បន្ថែម
IELTS ៖

ផាន់ ពេញបូណ៌

ខ្ញុំចូលចិត្តការពិតដែលថាខ្ញុំមិនអាចពន្យារពេលលំហាត់របស់ខ្ញុំបាន។អ្នកគ្រូតែងតែនៅទីនោះដើម្បីជំរុញនិងលើកទឹកចិត្តសិស្ស។ ទោះបីកិច្ចការផ្ទះក៏ដោយអ្នកគ្រូតែងតែតាមដានយ៉ាងទៀងទាត់ដើម្បីធានាថាយើងអាចធ្វើវាបានត្រឹមត្រូវ។ បទពិសោធន៍របស់ខ្ញុំនៅអ៊ែតនិចគឺលំបាកប៉ុន្តែវាជាវិធីដែលខ្ញុំអាចធ្វើអោយប្រសើរឡើងនូវជំនាញភាសាអង់គ្លេសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាត្រេកអរចំពោះការវិវឌ្ឍន៍ទាំងខ្លួនខ្ញុំផ្ទាល់និងក្នុងការសិក្សា។

អាន​បន្ថែម
IELTS ៖

ហ៊ាង ប៊ូផារ័ត្ន

ភាពឆ្លាតវៃមិនគ្រប់គ្រាន់ទេដើម្បីទទួលបានពិន្ទុដែលយើងចង់បាននៅក្នុងតេស្តIELTS។ ការត្រៀមខ្លួនឲ្យល្អគឺរឹតតែសំខាន់។ អ្នកមានជំរើសជាច្រើនក្នុងការរៀនត្រៀមប៉ុន្តែខ្ញុំសូមណែនាំអ៊ែតនិចដែលជាកន្លែងដែលមានផាសុខភាពនិងគ្រូដ៏ល្អ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

សារូន អរុណហ្វា

នៅសាលាអ៊ែតនិច ខ្ញុំមិនត្រឹមតែរៀនភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងរៀនពីរបៀបទំនាក់ទំនង ការធ្វើការជាក្រុម និកសាងភាពជឿជាក់។ អ៊ែតនិចផ្តល់បរិកាសសិក្សា និងកម្មវិធីសិក្សាល្អ រួមទាំងគ្រូដែលមានគរុកោសល្យ

អាន​បន្ថែម
វគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ(EGC)

យ៉ែម សាវុធ

ខ្ញុំគិតថាEGCជាវគ្គសិក្សាដ៏ល្អ។បើទោះជាខ្ញុំចំណាយពេលតែមួយព្រឹកថ្ងៃសៅរ៍ ភាសាអង់គ្លេសរបស់ខ្ញុំពិតជាល្អជាងមុន។សំណាងណាស់ដែលខ្ញុំជ្រើសរើសវគ្គនេះ។ក្រៅពីភាសាអង់គ្លេស ខ្ញុំក៏កាន់តែមានជំនឿចិត្តជាងមុន ចេះចាត់ចែងពេលវេលាល្អជាងមុន ការទំនាក់ទំនងនិងចំណេះដឹងទូទៅក៏កាន់តែប្រសើរ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ផែ អគ្គចន្ទធីរ៉ា

ខ្ញុំមិនយល់ពីភាពចាំបាច់នៃការទទួលបានជំនាញភាសាអង់គ្លេសដែលមានលក្ខណៈជាស្តង់ដាររហូតដល់ខ្ញុំបានចូលរៀននៅសាលាភាសាអង់គ្លេសអ៊ែតនិច។ តាមរយៈបទពិសោធសិក្សារបស់ខ្ញុំនៅទីនេះ អ៊ែតនិចបានលើកទឹកចិត្តខ្ញុំឱ្យទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងភាសាអង់គ្លេស។ ខ្ញុំអាចទទួលបានពិន្ទុសរុប៧.៥ នៅលើតេស្ត IELTS ដោយសារបរិយាកាសសិក្សានិងកម្មវិធីសិក្សាល្អក៏ដូចជាគ្រូដែលគួរឲ្យគោរពស្រឡាញ់។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ថាវ សូម៉ាលីណាវណ្ណ

ជាបឋមខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលខ្ញុំអាចរៀនភាសាអង់គ្លេសនៅអ៊ែតនិចដែលជាសាលាដែលអនុញ្ញាតឱ្យខ្ញុំយកជំនាញនិងចំណេះដឹងរបស់ខ្ញុំទៅអនុវត្ត។គ្រូមានការយកចិត្តទុកដាក់ចំពោះសិស្សហើយវិធីសាស្រ្តបង្រៀនក៏ប្រកបដោយប្រសិទ្ធភាពចំណែកឯបរិយាកាសនៃថ្នាក់រៀនប្រកបដោយផាសុខភាពដែលជាកត្តារួមចំណែកលើកទឹកចិត្តខ្ញុំអោយបន្តឆ្ពោះទៅរកគោលដៅដែលខ្ញុំចង់បាន។ ជាលទ្ធផលខ្ញុំទទួលបានពិន្ទុដ៏ល្អក្នុងតេស្ត IELTSនិងក្លាយជាបុគ្គលប្រសើរម្នាក់។

អាន​បន្ថែម
Share
Share
Share
អ៊ីមែ៉ល
Share

ចុះឈ្មោះចូលរៀនដោយរបៀបណា?

The test fee is 10$. If you take the test online, you can pay via ABA or Wing. 

អ្នកអាចធ្វើតេស្ត នៅសាលាឬតាមអនឡាញ។ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

អ្នកអាចបង់ថ្លៃសិក្សាជាវគ្គ ឬជាឆ្នាំ។ ការបង់ថ្លៃសិក្សាត្រូវធ្វើតាម ABA ។ យើងមិនទទួលការបង់ថ្លៃសិក្សានៅសាលាផ្ទាល់ទេ។ 

អ្នកក៏អាចបង់តាមភ្នាក់ងារីងដែរ។ 

សម្រាប់របៀបបង់ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

ការបញ្ចុះតម្លៃ

  • សម្រាប់ការរៀននៅសាលា និងការរៀនអនឡាញជាមួយគ្រូ (Blended and Virtual Learning)
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • ផ្តល់ជូនការបញ្ចុះតម្លៃ ១០% បន្ថែមសម្រាប់ការបង់ថ្លៃសិក្សាជាឆ្នាំ សម្រាប់ការរៀននៅសាលា​ និងការរៀនអនឡាញដែលមានគ្រូ 
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត 

របៀបរៀនដែលអ្នកអាចជ្រើសរើស

kmភាសាខ្មែរ
Scroll to Top