4

សូមស្វាគមន៍មកកាន់អាហារូបករណ៍របស់សាលាអ៊ែតនិចសម្រាប់ឆ្នាំ ២០២០

Share this on Facebook

អាហារូបករណ៍របស់សាលាអ៊ែតនិចត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់សិស្ស ដែលចង់សិក្សាភាសាអង់គ្លេសនៅអ៊ែតនិចប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសិក្សាពេញ។ បេសកកម្មរបស់យើងគឺផ្តល់ឱកាសសិក្សាដល់សិស្សកម្ពុជាដែលមានការប្តេជ្ញាចិត្តក្នុងការសិក្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងមានជំនឿយ៉ាងមុតមាំថាភាពស្ទាត់ជំនាញក្នុងភាសាអង់គ្លេសនឹងជួយឲ្យប្រជាជនកម្ពុជាមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យទាំងក្នុងការសិក្សានិងសង្គម។ 

លក្ខខណ្ឌទូទៅ៖

  1. អាហារូបករណ៍នឹងត្រូវបានផ្តល់ឱ្យសម្រាប់រយៈពេលមួយឆ្នាំ ឬយូរជានេះប្រសិនបើលទ្ធផលនៃការសិក្សារបស់អ្នកល្អ។ 
  2. អាហារូបករណ៍ដែលមានការប្រលង (Merit Scholarship) មិនមែនជាការប្រកួតប្រជែងទេ។យើងផ្តល់ាហារូបករណ៍ដោយផ្អែកលើគុណភាពសំណេររបស់អ្នក និងភាពត្រឹមត្រូវនៃការសរសេរនិងអក្ខរាវិរុទ្ធដែលប្រើ។ 
  3. អាហារូបករណ៍ដែលមិនមានការប្រលង(Goodwill Scholarship) ត្រូវបានផ្តល់ជូនដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក។ អ្នកគួរភ្ជាប់មកជាមួយនូវភស្តុតាងដែលពិតប៉ុណ្ណោះ។ ព័ត៌មានបន្ថែមអំពីអ្នកអាចនឹងត្រូវបានស្នើសុំក្នុងអំឡុងពេលសម្ភាសន៍អាហារូបករណ៍។ 
  4. អាហារូបករណ៍ត្រូវបានចែកជាពីរប្រភេទ អាហារូបករណ៍ដែលមានការប្រលង (Merit Scholarship) និង អាហារូបករណ៍ដែលមិនមានការប្រលង(Goodwill Scholarship)។ អ្នកអាចដាក់ពាក្សស្នើសុំទាំងពីរប្រភេទ ប៉ុន្តែអ្នកអាចនឹងទទួលបានការផ្តល់ជូនតែមួយប៉ុណ្ណោះ។
  5. សិស្សដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ដើម្បីចូលរៀនវគ្គត្រៀមប្រលងតេស្ត IELTSរបស់អ៊ែតនិចត្រូវធ្វើតេស្តចូលរៀនជាមុនសិនដើម្បីឲ្យប្រាកដថាអ្នកចេះភាសាដល់កម្រិតដែលអាចរៀនវគ្គនេះបាន។
  6. អាហារូបករណ៍នេះផ្តល់ជូនតែទៅលើតម្លៃសិក្សារបស់វគ្គនិមួយៗនៅសាលាអ៊ែតនិចតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលថ្លៃប្រលងតេស្តអន្តរជាតិ IELTS ផ្លូវការនោះទេ បើទោះជាក្រោយបញ្ចប់ការសិក្សាដោយជោកជ័យក៏ដោយ។   

ដើម្បីដាក់ពាក្យសុំសូមទាញយកនិងបំពេញទម្រង់ពាក្សស្នើសុំហើយយកមកដាក់ផ្ទាល់នៅការិយាល័យសិស្សនៅសាលាភាសាអង់គ្លេសអ៊ែតនិច។ យើងមិនទទួលការដាក់ពាក្យតាមអនឡាញទេ។

កាលបរិច្ឆេទទទួលពាក្យសុំ

  • ជុំទីមួយ៖ 29 កុម្ភៈ 2020
    (ចូលរៀនថ្ងៃទី 24 មិនា 2020)
  • ជុំទីពីរ៖ 30 មេសា 2020
    (ចូលរៀនថ្ងៃទី 25 មិថុនា 2020)

Up to 70%

Goodwill អាហារូបករណ៍
  • សូមផ្តល់ភស្តុតាងដើម្បីបញ្ជាក់ថាអ្នកគ្មានលទ្ធិភាពក្នុងការបង់ថ្លៃសិក្សាពេញ

Up to 70%

Merit អាហារូបករណ៍
  • ចូលរួមការប្រលងតែងសេចក្តីជាភាសាខ្មែរ

សំណួរ-ចម្លើយ

អាហារូបករណ៍នេះចែកចេញជាពីរប្រភេទ៖

  • អាហារូបករណ៍ Goodwill សម្រាប់អ្នកអាចបញ្ជាក់ថាមានជីវភាពខ្វះខាត មិនមានការប្រលង ដាក់ពាក្យស្នើសុំដោយមិនគិតថ្លៃ។ បេក្ខជនត្រូវមកសម្ភាសន៍។ 
  • អាហារូបករណ៍ Merit មិនចាំបាច់បញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុ មិនមានការសម្ភាសន៍ ប៉ុន្តែតម្រូវឲ្យចូលរួមការប្រលងសំណេរតែងសេចក្តីជាភាសាខ្មែរ និងបង់ថ្លៃ $10 សម្រាប់ការដាក់ពាក្យ និងការប្រលង។​ ។ 
  • មិនមានអាហារូបករណ៍រហូតដល់ ១០០% នោះទេ។ ច្រើនបំផុត ៧០% នៃតម្លៃសិក្សាពេញ ហើយសិស្សត្រូវទិញសៀវភៅរៀនដូចសិស្សទូទៅទាំងអស់គ្នា។ 

ប័ណ្ណក្រីក្រគ្រាន់តែជាភស្តុតាងមួយប្រភេទ មិនមានក៏មិនអី សំខាន់អាចមានអ្វីបញ្ជាក់ថាមិនមានលទ្ធភាពបង់ថ្លៃសិក្សាពេញ។ ឧទាហរណ៍៖ អ្នកសរសេរថាអ្នកមានការងារធ្វើប្រាក់ខែសមរម្យ ប៉ុន្តែអ្នកត្រូវទទួលបន្ទុកផ្គត់ផ្គង់គ្រួសារ និងប្អូន។ អ្នកសុំអាហារូបករណ៍ ៣០%។ ក្នុងករណីនេះ សូមអ្នកគិតដល់ភស្តុតាងដែលបញ្ជាក់អំពីការងារ ប្រាក់ខែ និងការចំណាយរបស់អ្នក។ 

វាជាការងាយស្រួលណាស់! 

អត់ទេ! យើងមិនការប្រៀបធៀបជាមួយអ្នកដទៃឡើយ។ អត់មានឈ្នះចាញ់ទេ មិនប្រកួតជាមួយអ្នកណាឡើយ។ សូមសរសេរដោយមានអត្ថន័យ និងអក្ខរាវិរុទ្ធត្រឹមត្រូវ នោះនឹងបានតាមសមត្ថភាព។ 

អ្នកអាចប្រើអាហារូបករណ៍នេះរៀនវគ្គខាងក្រោម៖

  1. ថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ (EGC)
  2. ថ្នាក់ភាសាអង់គ្លេសទូទៅដែលមានការធានា (GGEP)
  3. វគ្គត្រៀមប្រលងតេស្តអន្តរជាតិ IELTS

អាហារូបករណ៍នេះរៀនបានមួយឆ្នាំ ​ឱកាសបន្តច្រើនជាងនេះក៏មានប្រសិនលទ្ធផលនៃការសិក្សារបស់អ្នកបានល្អ។ 

ដាក់បាន អាចជាប់ទាំងពីរ ប៉ុន្តែមិនអាទទួលបានទាំងពីរទេ។ អ្នកនឹងត្រូវធ្វើការសម្រចចិត្តថាយកមួយណា! 

  1. សូមមើលតារាងខាងក្រោមដែលមានចំនួន និងភាគរយអាហារូបករណ៍តាមវគ្គសិក្សា និងម៉ោងសិក្សាដែលនឹងផ្តល់ជូន 
  2. សូមទាញយកពាក្យសុំតាមរយៈតំណភ្ជាប់ខាងក្រោម៖
  3. បំពេញពាក្យសុំ 
  4. សូមយកពាក្យសុំដែលបំពេញហើយ និងឯកសារផ្សេងៗដែលអ្នកចង់បង្ហាញ មកដាក់នៅការិយាល័យកិច្ចការសិស្សនៅសាលាអ៊ែតនិចផ្ទាល់។ 
  5. រង់ចាំទទួលទូរសព្ទរបស់សាលា  

តារាងអាហារូបករណ៍ដែលនឹងផ្តល់ជូន

វគ្គ/កម្មវិធីសិក្សា
&
កាលវិភាក

អាហារូបករណ៍ដែលមិនមានការប្រលង​
Goodwill Scholarship


ចំនួនកន្លែង - ភាគរយ

អាហារូបករណ៍ដែលមានការប្រលង​
Merit Scholarship


ចំនួនកន្លែង - ភាគរយ

វគ្គភាសាអង់គ្លេសទូទៅដែលមានការធានានិងវគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ

8:00 AM - 9:30 AM 

9:45 AM - 11:15 AM

11:30 AM - 1:00 PM

50 - 40%
50 - 50%
25 - 60%
25 - 70%

50 - 40%
50 - 50%
25 - 60%
25 - 70%

វគ្គភាសាអង់គ្លេសទូទៅដែលមានការធានានិងវគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ

1:30 PM - 3:00 PM

3:30 PM - 5:00 PM

50 - 40%
50 - 50%
25 - 60%
25 - 70%

50 - 40%
50 - 50%
25 - 60%
25 - 70%

GGEP & EGC & IELTS

5:15 PM - 6:45 PM

6:45 PM - 8:15 PM

30 - 30%
30 - 40%
40 - 50%

30 - 30%
30 - 40%
40 - 50%

EGC & IELTS

ថ្នាក់ថ្ងៃសៅរ៍

8:00 AM - 12:00 NOON

30 - 40%
30 - 50%
40 - 60%

30 - 40%
30 - 50%
40 - 60%

វគ្គសិក្សា

វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ជួយសិស្សឱ្យមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការបង្កើនជំនាញភាសាអង់គ្លេសដូច្នេះពួកគេអាចបន្តគោលដៅនាពេលអនាគតយ៉ាងងាយស្រួល។

វគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ(EGC)

ជួយឱ្យមនុស្សពេញវ័យនិងវ័យចំណាស់ចាប់ផ្តើមនិងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការនិយាយប្រាស្រ័យទាក់ទងជាទូទៅជាភាសាអង់គ្លេស។

IELTS ៖

ផ្តល់ជូននូវការណែនាំជាក់ស្តែងនិងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដើម្បីជួយឱ្យសិស្សានុសិស្សអាចទទួលពិន្ទុដែលពួកចង់បាន។

kmភាសាខ្មែរ
Scroll to Top