សូមស្វាគមន៍មកកាន់អាហារូបករណ៍របស់សាលាអ៊ែតនិចសម្រាប់ឆ្នាំ ២០២៤

Share this on Facebook

អាហារូបករណ៍របស់សាលាអ៊ែតនិចគឺផ្តល់ជំនួយហិរញ្ញវត្ថុដល់សិស្ស ដែលចង់សិក្សាភាសាអង់គ្លេសនៅអ៊ែតនិចប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសិក្សាពេញ។ យើងមានបំណងផ្តល់ឱកាសសិក្សាដល់សិស្សកម្ពុជាដែលមានការប្តេជ្ញាចិត្តក្នុងការសិក្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងមានជំនឿយ៉ាងមុតមាំថាភាពស្ទាត់ជំនាញក្នុងភាសាអង់គ្លេសនឹងជួយឲ្យប្រជាជនកម្ពុជាមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យទាំងក្នុងការសិក្សានិងសង្គម។

លក្ខខណ្ឌទូទៅ៖

  • សិស្ស​ត្រូវ​រក្សាលទ្ធផលសិក្សាឲ្យបានល្អ​និង​ត្រូវប្រឡងបញ្ចប់វគ្គឲ្យបាននិទ្ទេស A ឬ B ។
  • យើងផ្តល់ាហារូបករណ៍ដោយផ្អែកលើគុណភាពសំណេរ និងវិដេអូរបស់អ្នក ខ្លឹមសារនិងអក្ខរាវិរុទ្ធដែលប្រើ។
  • អាហារូបករណ៍ត្រូវបានចែកជាពីរប្រភេទ។ អ្នកអាចដាក់ពាក្សស្នើសុំទាំងពីរប្រភេទ ប៉ុន្តែអ្នកអាចនឹងទទួលបានការផ្តល់ជូនតែមួយប៉ុណ្ណោះ។
  • អាហារូបករណ៍នេះផ្តល់ជូនតែទៅលើតម្លៃសិក្សារបស់វគ្គនិមួយៗនៅសាលាអ៊ែតនិចតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលថ្លៃធ្វើតេស្តចូលរៀន ថ្លៃសៀវភៅ និង ការប្រលងតេស្តអន្តរជាតិ IELTS ផ្លូវការនោះទេ បើទោះជាក្រោយបញ្ចប់ការសិក្សាដោយជោគជ័យក៏ដោយ។

កាលបរិច្ឆេទឈប់ទទួលពាក្យសុំ

30 April 2024

តែងសេចក្តី Contest
  •  

សំណួរ-ចម្លើយ

អត់ទេ! យើងមិនការប្រៀបធៀបជាមួយអ្នកដទៃឡើយ។ អត់មានឈ្នះចាញ់ទេ មិនប្រកួតជាមួយអ្នកណាឡើយ។ សូមសរសេរដោយមានអត្ថន័យ និងអក្ខរាវិរុទ្ធត្រឹមត្រូវ នោះនឹងបានតាមសមត្ថភាព។ 

សិស្សអាច​ជ្រើសរើស​សិក្សា​នៅ​ក្នុង​វគ្គ​សិក្សា​ខាង​ក្រោម៖

  1. ថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ (EGC)
  2. ថ្នាក់ភាសាអង់គ្លេសទូទៅដែលមានការធានា (GGEP)

វគ្គសិក្សា

វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ជួយសិស្សឱ្យមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការបង្កើនជំនាញភាសាអង់គ្លេសដូច្នេះពួកគេអាចបន្តគោលដៅនាពេលអនាគតយ៉ាងងាយស្រួល។

វគ្គភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទូទៅ(EGC)

ជួយឱ្យមនុស្សពេញវ័យនិងវ័យចំណាស់ចាប់ផ្តើមនិងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការនិយាយប្រាស្រ័យទាក់ទងជាទូទៅជាភាសាអង់គ្លេស។

kmភាសាខ្មែរ
Scroll to Top