កាលពីបីឆ្នាំមុនមិនដែលគិតថាចង់រៀនភាសាអង់គ្លេសនៅសាលាភាសាអង់គ្លេសអ៊ែតនិចនោះទេព្រោះគិតថាជាសាលាតូចមួយមិនល្បីឈ្មោះប៉ុន្តែក្រោយពីទទួលបានការណែនាំជាច្រើនពីមនុស្សជុំវិញខ្លួនទើបដឹងថាការគិតរបស់ខ្ញុំខុសស្រឡះ។ ក្រោយពីបានចូលសិក្សានៅសាលារៀនមក ខ្ញុំបានទទួលការអប់រំនិងការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ ដែលធ្វើឲ្យខ្ញុំមានភាពកក់ក្តៅនិងរីករាយក្នុងការរៀនសូត្រភាសាអង់គ្លេសរហូតដល់ទទួលបានពិន្ទុក្នុងការប្រលងនិយាយយ៉ាងល្អប្រសើរ ពីព្រោះថាខ្ញុំជាមនុស្សម្នាក់មិនសូវពូកែក្នុងការទំនាក់ទំនងនោះទេ។ ការយកទុកដាក់ពីសំណាក់នាយកសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកទាំងអស់ បានធ្វើឲ្យខ្ញុំមានអារម្មណ៏ថាពួកគាត់ជាគ្រួសារទី២របស់ខ្ញុំអញ្ចឹងដែលខ្ញុំមិនធុញនៅក្នុងការទៅសាលារៀននោះទេ។
