ខ្ញុំមិនយល់ពីភាពចាំបាច់នៃការទទួលបានជំនាញភាសាអង់គ្លេសដែលមានលក្ខណៈជាស្តង់ដាររហូតដល់ខ្ញុំបានចូលរៀននៅសាលាភាសាអង់គ្លេសអ៊ែតនិច។ តាមរយៈបទពិសោធសិក្សារបស់ខ្ញុំនៅទីនេះ អ៊ែតនិចបានលើកទឹកចិត្តខ្ញុំឱ្យទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងភាសាអង់គ្លេស។ ខ្ញុំអាចទទួលបានពិន្ទុសរុប៧.៥ នៅលើតេស្ត IELTS ដោយសារបរិយាកាសសិក្សានិងកម្មវិធីសិក្សាល្អក៏ដូចជាគ្រូដែលគួរឲ្យគោរពស្រឡាញ់។
