4
Our
students
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

អ៊ុំ សុធារា៉

កាលពីបីឆ្នាំមុនមិនដែលគិតថាចង់រៀនភាសាអង់គ្លេសនៅសាលាភាសាអង់គ្លេសអ៊ែតនិចនោះទេព្រោះគិតថាជាសាលាតូចមួយមិនល្បីឈ្មោះប៉ុន្តែក្រោយពីទទួលបានការណែនាំជាច្រើនពីមនុស្សជុំវិញខ្លួនទើបដឹងថាការគិតរបស់ខ្ញុំខុសស្រឡះ។ ក្រោយពីបានចូលសិក្សានៅសាលារៀនមក ខ្ញុំបានទទួលការអប់រំនិងការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ ដែលធ្វើឲ្យខ្ញុំមានភាពកក់ក្តៅនិងរីករាយក្នុងការរៀនសូត្រភាសាអង់គ្លេសរហូតដល់ទទួលបានពិន្ទុក្នុងការប្រលងនិយាយយ៉ាងល្អប្រសើរ ពីព្រោះថាខ្ញុំជាមនុស្សម្នាក់មិនសូវពូកែក្នុងការទំនាក់ទំនងនោះទេ។ ការយកទុកដាក់ពីសំណាក់នាយកសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកទាំងអស់ បានធ្វើឲ្យខ្ញុំមានអារម្មណ៏ថាពួកគាត់ជាគ្រួសារទី២របស់ខ្ញុំអញ្ចឹងដែលខ្ញុំមិនធុញនៅក្នុងការទៅសាលារៀននោះទេ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ងិន លក្ខិណា

ភាសាអង់គ្លេសលំបាករៀន រៀននៅក្នុងបរិយាកាសដែលមិនល្អរឹតតែលំបាក។ អ៊ែតនិចផ្តល់នូវបរិយាកាសសិក្សាដែលរីករាយ និងសមរម្យសម្រាប់គ្រប់គ្នា។ មិនតែប៉ុណ្ណោះ លោកគ្រូអ្នកគ្រូតែងតែធ្វើការយ៉ាងជិតដិតជាមួយសិស្សដើម្បីពិនិត្យអំពីការរីកចម្រើន និងចំណុចដែលគួរតែកែលម្អ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

សារូន អរុណហ្វា

នៅសាលាអ៊ែតនិច ខ្ញុំមិនត្រឹមតែរៀនភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងរៀនពីរបៀបទំនាក់ទំនង ការធ្វើការជាក្រុម និកសាងភាពជឿជាក់។ អ៊ែតនិចផ្តល់បរិកាសសិក្សា និងកម្មវិធីសិក្សាល្អ រួមទាំងគ្រូដែលមានគរុកោសល្យ

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ផែ អគ្គចន្ទធីរ៉ា

ខ្ញុំមិនយល់ពីភាពចាំបាច់នៃការទទួលបានជំនាញភាសាអង់គ្លេសដែលមានលក្ខណៈជាស្តង់ដាររហូតដល់ខ្ញុំបានចូលរៀននៅសាលាភាសាអង់គ្លេសអ៊ែតនិច។ តាមរយៈបទពិសោធសិក្សារបស់ខ្ញុំនៅទីនេះ អ៊ែតនិចបានលើកទឹកចិត្តខ្ញុំឱ្យទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងភាសាអង់គ្លេស។ ខ្ញុំអាចទទួលបានពិន្ទុសរុប៧.៥ នៅលើតេស្ត IELTS ដោយសារបរិយាកាសសិក្សានិងកម្មវិធីសិក្សាល្អក៏ដូចជាគ្រូដែលគួរឲ្យគោរពស្រឡាញ់។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ថាវ សូម៉ាលីណាវណ្ណ

ជាបឋមខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលខ្ញុំអាចរៀនភាសាអង់គ្លេសនៅអ៊ែតនិចដែលជាសាលាដែលអនុញ្ញាតឱ្យខ្ញុំយកជំនាញនិងចំណេះដឹងរបស់ខ្ញុំទៅអនុវត្ត។គ្រូមានការយកចិត្តទុកដាក់ចំពោះសិស្សហើយវិធីសាស្រ្តបង្រៀនក៏ប្រកបដោយប្រសិទ្ធភាពចំណែកឯបរិយាកាសនៃថ្នាក់រៀនប្រកបដោយផាសុខភាពដែលជាកត្តារួមចំណែកលើកទឹកចិត្តខ្ញុំអោយបន្តឆ្ពោះទៅរកគោលដៅដែលខ្ញុំចង់បាន។ ជាលទ្ធផលខ្ញុំទទួលបានពិន្ទុដ៏ល្អក្នុងតេស្ត IELTSនិងក្លាយជាបុគ្គលប្រសើរម្នាក់។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ឡាយ គាងី

អ៊ែតនិចគឺជាសាលាមួយដែលគួរឱ្យេជឿជាក់បំផុតសម្រាប់ការរៀនភាសាអង់គ្លេស។ អ៊ែតនិចបានផ្តល់ឱ្យខ្ញុំនូវបរិយាកាសសិក្សាល្អនិងគ្រូដែលយកចិត្តទុកដាក់។ តាមរយៈការចូលរួមនៅក្នុងកម្មវិធីដែលមានអត្ថប្រយោជន៍ជាច្រើនក្រៅម៉ោងសិក្សាបានជំរុញឱ្យខ្ញុំខិតខំកាន់តែប្រសើរឡើង។ បន្ទាប់ពីការបញ្ចប់ការសិក្សានៅអ៊ែតនិច ខ្ញុំទទួលបានលទ្ធផលដូចការធានា។ ដោយហេតុផលនេះខ្ញុំមិនដែលសោកស្តាយដែលសម្រេចជ្រើសរៀនភាសាអង់គ្លេសនៅអ៊ែតនិចនោះទេ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

រិទ្ធី មុនីមិគរាជ

មុនពេលដែលខ្ញុំសម្រេចចិត្តជ្រើសសិក្សានៅសាលាអ៊ែតនិច ខ្ញុំមានសង្ឃឹមថាការរៀននៅទីនេះនឹងជួយឲ្យភាសាអង់គ្លេសរបស់ខ្ញុំរីកចម្រើនជាពិសេសជំនាញនិយាយនិងអាន។ ឥឡូវនេះខ្ញុំរៀនចប់ អ៊ែតនិចមិនត្រឹមតែធ្វើឲ្យក្តីសង្ឃឹមក្លាយជាការពិតទេ ថែមទាំងជួយឲ្យខ្ញុំប្រលងតេស្តIELTSបានពិន្ទុ៦.៥ទៀតផង។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

នី​ គុយ អេង

ខ្ញុំប្រាកដណាស់ថាខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវដែលជ្រើសយកសាលាអ៊ែតនិចសម្រាប់រៀនភាសាអង់គ្លេស។ ដំបូងឡើយ ខ្ញុំមិនមានគោលបំណងច្រើនដូចសិស្សដទៃទៀតទេ ប៉ុន្តែបន្ទាប់ពីចូលរៀននៅអ៊ែតនិច ខ្ញុំចាប់ផ្តើមមានផែនការសម្រាប់ខ្លួនឯងនិងបើកចិត្តទូលាយទទួលឱកាសថ្មីៗ។ ការសិក្សានៅសាលាភាសាអង់គ្លេសអ៊ែតនិចគឺជាបទពិសោធន៍ដ៏លំបាកប៉ុន្តែមានតម្លៃសម្រាប់ខ្ញុំព្រោះសាលាបានរៀបចំវគ្គសិក្សាដែលឱ្យសិស្សអាចអនុវត្តការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគេជារៀងរាល់ថ្ងៃនិងដើម្បីត្រៀមប្រឡង IELTS ។ ដោយសារការជម្រុញនិងលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូនៅអ៊ែតនិច ខ្ញុំអាចទទួលបានពិន្ទុល្អគួរសមពីការប្រលងតេស្តIELTS។អរគុណអ៊ែតនិច។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

យ៉ា ស៊ីវឡាង

ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះអ៊ែតនិចគឺថាវាគ្រាន់តែជាសាលាភាសាអង់គ្លេសធម្មតាមួយដែលសិស្សអាចបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីបានចូលរៀននៅទីនោះទើបខ្ញុំដឹងថាគំនិតរបស់ខ្ញុំគឺខុស។ ភាពខុសគ្នារវាងអ៊ែតនិចនិងសាលាដទៃទៀតនៅភ្នំពេញគឺទំនាកទំនងរវាងគ្រូនិងសិស្សនិងបរិយាកាសសាលា។ ខ្ញុំមានមោទនភាពណាស់ដែលបានបញ្ចប់ការសិក្សាពីអ៊ែតនិច។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ម៉ែន​ សុទ្ធាពិសិដ្ឋ

អ្វីដែលខ្ញុំចូលចិត្តអំពីអ៊ែតនិចគឺការពិតដែលថាវាជាសាលាភាសាអង់គ្លេសដ៏ល្អមួយដែលគ្រូជនជាតិខែ្មរទាំងអស់។ សាលាផ្តល់ការធ្វើតេស្ត IELTS ឥតគិតថ្លៃជាមួយនិងការធានាច្បាស់លាស់នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុត។ បន្ទាប់ពីរៀននៅអ៊ែននិច៦វគ្គរួចមកខ្ញុំអាចទទួលបានពិន្ទុដែលល្អប្រសើរមួយដែលខ្ញុំមិនធ្លាប់រំពឹងទុក។ ពីវគ្គសិក្សាមួយទៅមួយ ខ្ញុំឃើញយ៉ាងជាក់ច្បាស់អំពីការរីកចម្រើនរបស់ខ្ញុំនៅជំនាញនីមួយៗ។ បើគ្មានភាពក្លាហានដែលផ្តល់ដោយគ្រូរបស់ខ្ញុំនិងការខិតខំរបស់ពួកគាត់ទេខ្ញុំមិនអាចឈានដល់ចំនុចនេះឡើយ។ សូមអរគុណដល់ពួកគាត់ដែលតែងតែផ្តល់ឱ្យខ្ញុំនូវលំហាត់និងគន្លឹះមានប្រសិទ្ធភាពដល់ខ្ញុំរហូតខ្ញុំមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើតេស្ត IELTS ។

អាន​បន្ថែម
Share
Share
Share
អ៊ីមែ៉ល
Share

ចុះឈ្មោះចូលរៀនដោយរបៀបណា?

The test fee is 10$. If you take the test online, you can pay via ABA or Wing. 

អ្នកអាចធ្វើតេស្ត នៅសាលាឬតាមអនឡាញ។ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

អ្នកអាចបង់ថ្លៃសិក្សាជាវគ្គ ឬជាឆ្នាំ។ ការបង់ថ្លៃសិក្សាត្រូវធ្វើតាម ABA ។ យើងមិនទទួលការបង់ថ្លៃសិក្សានៅសាលាផ្ទាល់ទេ។ 

អ្នកក៏អាចបង់តាមភ្នាក់ងារីងដែរ។ 

សម្រាប់របៀបបង់ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

ការបញ្ចុះតម្លៃ

  • សម្រាប់ការរៀនអនឡាញជាមួយគ្រូ (Virtual Learning)
  • ផុតកំណត់ថ្ងៃទី ៣១ ឧសភា ២០២០
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • សម្រាប់ការរៀននៅសាលា និងការរៀនអនឡាញជាមួយគ្រូ (Blended and Virtual Learning)
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

របៀបរៀនដែលអ្នកអាចជ្រើសរើស

kmភាសាខ្មែរ
Scroll to Top