fbpx
Our
students
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ជីវ​ ផេងអាំង

ចំនុចដ៏ល្អបំផុតនៃការក្លាយជាសិស្សនៅសាលាភាសាអង់គ្លេសអ៊ែតនិចគឺខ្ញុំបានរៀនពីរបៀបរៀនភាសាអង់គ្លេសរបស់ខ្ញុំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលទាំងនៅក្នុងថ្នាក់និងខាងក្រៅថ្នាក់។ ត្រូវមានគោលដៅខ្ពស់ គឺជាអ្វីដែលោកគ្រូអ្នកគ្រូខ្ញុំប្រាប់ជាប្រចំា។ ពាក្យទាំងនេះបានជួយឱ្យខ្ញុំទទួលបានពិន្ទុ ៨ ក្នុងជំនាញស្តាប់ IELTS និង ៧ សម្រាប់ពិន្ទុសរុបបន្ទាប់ពីបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០១៦ ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ឈិន យីឆេង

រយៈពេលពីរឆ្នាំមកនេះ ខ្ញុំបានប្រែក្លាយពីក្មេងស្រីម្នាក់ដែលចេះអង់គ្លេសតិចមែនទែនទៅជាបុគ្គលម្នាក់ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានក្នុងកម្មវិធីផ្លូវការជាច្រើន។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជ្រើសយកអ៊ែតនិច។ បរិយាកាសសិក្សាដ៏ល្អ លោកគ្រូអ្នកគ្រូដែលមានជំនាញនិងតែងតែលើកទឹកចិត្ត មិត្តរួមថ្នាក់ដែលស្មោះត្រង់ និងប្រព័ន្ធសិក្សាដែលទំនើប ធ្វើឲ្យខ្ញុំគ្មានការស្តាយក្រោយដែលបោះជំហ៊ានចូលអ៊ែតនិច។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ខូវ ស៊ីវហួរ

អ៊ែតនិចជាសាលាដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាផ្ទះខ្លួនឯង។ រាល់ពេលដែលខ្ញុំបរាជ័យ ខ្ញុំតែងតែទទួលបានការជំរុញលើកទឹកចិត្តឲ្យមើលឃើញឧបសគ្គជាឱកាស។ អរគុណអ៊ែតនិចដែលជួយឲ្យខ្ញុំទទួលបានពិន្ទុ IELTS 6.5។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

អ៊ឹង មុយយូ

មុនពេលសិក្សានៅសាលាភាសាអង់គ្លេសអ៊ែតនិចខ្ញុំធ្លាប់បានប្រលង IELTSម្តង ហើយទទួលពិន្ទុ៤ ប៉ុណ្ណោះក្នុងចំណោមសំណួរទាំង ៤០ ក្នុងតេស្តអំណាន ។ ទោះយ៉ាងណាបន្ទាប់ពីចំណាយពេល ២ ឆ្នាំកន្លះរៀនអ៊ែតនិចខ្ញុំទទួលបានពិន្ទុសរុប ៦.៥លើ IELTS ហើយពិន្ទុ ៧ តេស្តអំណាន។ ប្រហែលជាដោយសារតែខ្ញុំស្រលាញ់អ៊ែតនិចខ្លាំងណាស់ដែលរហូតដល់ថ្ងៃនេះខ្ញុំនៅតែទៅលេងសាលានិងចំណាយពេលអានសៀវភៅដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតទោះបីខ្ញុំបានបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០១៦ ក៏ដោយ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

វង្ស ស្រីដែន

សម្រាប់បុគ្គលិកពេញម៉ោងដូចជារូបខ្ញុំ ការត្រឡប់ចូលរៀននៅក្នុងសាលាអង់គ្លេសវិញគឺជាបន្ទុកមួយដ៏ធ្ងន់ ប៉ុន្តែអ៊ែតនិចបានផ្តល់នូវបរិយាកាសសិក្សាដ៏ល្អដែលគ្មានភាពតានតឹងបូករួមជាមួយនិងគ្រូដែលពោរពេញទៅដោយសមត្ថភាពក្នុងការបង្រៀន។​ដោយសារការជួយណែនាំរបស់ពួកគាត់ ខ្ញុំបានទទួលពិន្ទុសរុប៦.៥លើតេស្តIELTSបន្ទាប់ពីបញ្ចប់វគ្គភាសាអង់គ្លេសដែលមានការធានា។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

សៅ សូលីណែត

ខ្ញុំពេញចិត្តដែលបានជ្រើសរើសអ៊ែតនិច។​ តាមរយៈការសិក្សារបស់ខ្ញុំនៅទីនេះ ខ្ញុំមិនត្រឹមតែអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេសប៉ុណ្ណោះទេ ខ្ញុំក៏រៀនពីជំនាញផ្សេងៗផងដែរ។ ប្រសិនបើគ្មានគ្រូដែលយកចិត្តទុកដាក់និងបរិយាកាសសិក្សាល្អនេះទេ ប្រហែលជាខ្ញុំមិនអាចបញ្ចេញសមត្ថភាពខ្ញុំអស់នោះទេ។​កត្តាទាំងនេះបានជួយឲ្យខ្ញុំទទួលបានពិន្ទុ៧ពីតេស្តអន្តរជាតិIELTS.

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

លឹម សុធា

ការមកសិក្សានៅអ៊ែតនិចពិតជានឿយហត់ណាស់សម្រាប់ខ្ញុំព្រោះផ្ទះរបស់ខ្ញុំនៅឆ្ងាយពីសាលា។ លើសពីនេះចរាចរណ៍នៅជុំវិញសាលាស្ទះខ្លាំងនៅពេលល្ងាច។ ខ្ញុំចំណាយពេល ៣០ នាទីក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ទោះយ៉ាងណាក៏ដោយនេះជាអ្វីដែលធ្វើឱ្យសាលាមានលក្ខណៈពិសេស។ពេលដល់សាលាខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មនុស្សនៅអ៊ែតនិច ។ លើសពីនេះទៅទៀតនៅពេលមកដល់ថ្នាក់ខ្ញុំបានជួបមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមានគោលបំណងដូចគ្នានិងខ្ញុំដែលចង់ឱ្យចេះភាសាអង់គ្លេសកាន់តែប្រសើរនិងប្រលង IELTSបានពិន្ទុល្អ ។បើទោះរៀនចប់ហើយប្រលងជាប់ ខ្ញុំនៅតែមិនដាច់អាល័យពីសាលាដែលខ្ញុំបានមកសិក្សាអស់រយៈពេលបីឆ្នាំ ។ ខ្ញុំពេញចិត្តការសិក្សានៅសាលាអ៊ែតនិច បើទោះវាជាដំណើរហត់នឿយ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ឈឹម ដារិទ្ធ

ពីរឆ្នាំមុន ខ្ញុំគ្រាន់តែជានិស្សិតមហាវិទ្យាល័យដែលមិនចេះអង់គ្លេសម្នាក់។ការសិក្សា ពិតជាលំបាកព្រោះឯកសារភាគច្រើនត្រូវជាភាសាអង់គ្លេសដែលខ្ញុំពិបាកនឹងយល់។ ទោះយ៉ាងណាជីវិតខ្ញុំបានផ្លាស់ប្តូរនៅពេលដែលខ្ញុំត្រូវបានផ្តល់ឱកាសដើម្បីចូលរៀននៅសាលាភាសាអង់គ្លេស។ ខ្ញុំចាំបានច្បាស់ថា“ អ្វីគ្រប់យ៉ាងចាប់ផ្តើមពីសូន្យហើយអ្វីដែលសំខាន់គឺការខិតខំនិងការប្តេជ្ញាចិត្តដែលត្រូវវិនិយោគក្នុងដំណើរនៃការរៀនសូត្រ” ។ ពាក្យទាំងនេះជម្រុញឲ្យខ្ញុំខិតខំបន្ថែម។ ខ្ញុំទៅសាលារៀងរាល់ថ្ងៃជាមួយក្តីសង្ឃឹមថាថ្ងៃមួយសមត្ថភាពភាសាអង់គ្លេសប្រសើរហើយមានអនាគតភ្លឺស្វាង។ ភាពលំបាកមិនអាចជៀសរួចនៅតាមផ្លូវឆ្ពោះទៅរកភាពជោគជ័យប៉ុន្តែដោយមានបរិយាកាសសិក្សាមានផាសុខភាពល្អនិង ចែករំលែកនិងគ្រូដែលមានបទពិសោធន៍ខ្ពស់មិនត្រឹមតែខ្ញុំបានរីកចំរើនក្នុងជីវិតសិក្សាប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏បានទទួលចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យផ្សេងៗគ្នាផងដែរ។ ជាលទ្ធផលបន្ទាប់ពីបញ្ចប់កម្មវិធីធានាភាសាអង់គ្លេសទូទៅ (GGEP) នៅខែតុលាឆ្នាំ ២០១៧ ខ្ញុំទទួលបាន ៦.៥ លើតេស្តអន្តរជាតិ IELTS ។ ដើម្បីជោគជ័យ អ្នកត្រូវការរបស់សំខាន់ៗចំនួន ៣ គឺ“ ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងក្តីសង្ឃឹម”

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

គង់​ ដារា

មុនពេលដែលខ្ញុំចូលរៀននៅអ៊ែតនិច ការនិយាយភាសលាអង់គ្លេសរបស់ខ្ញុំមិនល្អទេ ហើយខ្ញុំក៏មិនសូវចេះពាក្យច្រើ់នដែរ។ ប៉ុន្តែបន្ទាប់ពីសិក្សាបានមួយវគ្គ ខ្ញុំក៏ឃើញពីភាពរីកចម្រើនរបស់ខ្ញុំ។ សូមអរគុណដល់លោកគ្រូអ្នកគ្រូរបស់ខ្ញុំទាំងអស់នៅអ៊ែតនិច។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ទេព វណ្ណីដា

កាលពីដើមឆ្នាំ2013 ខ្ញុំបានចូលរៀនកម្រិតទី7នៃកម្មវិធីភាសាអង់គ្លេសទូទៅរបស់សាលាភាសាអង់គ្លេសអ៊ែតនិចហើយបន្តរហូតដល់កម្រិតទី15ដែលជាកម្រិតបញ្ចប់។ ខ្ញុំរំពឹងត្រឹមតែពិន្ទុ6ប៉ុណ្ណោះ ប៉ុន្តែ ដោយសារតែខ្ញុំខិតខំប្រឹងរៀន ក្រោយរៀនចប់ ខ្ញុំប្រលងបានពិន្ទុ 7.5 នៅពេលខ្ញុំប្រលងតេស្ត IELTS នៅដើមឆ្នាំ2015។ បច្ចុប្បន្ននេះ ខ្ញុំកំពុងរៀនថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក។"

អាន​បន្ថែម
Share
Share
Share
អ៊ីមែ៉ល
Share

ចុះឈ្មោះចូលរៀនដោយរបៀបណា?

The test fee is 10$. If you take the test online, you can pay via ABA or Wing. 

អ្នកអាចធ្វើតេស្ត នៅសាលាឬតាមអនឡាញ។ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

អ្នកអាចបង់ថ្លៃសិក្សាជាវគ្គ ឬជាឆ្នាំ។ ការបង់ថ្លៃសិក្សាត្រូវធ្វើតាម ABA ។ យើងមិនទទួលការបង់ថ្លៃសិក្សានៅសាលាផ្ទាល់ទេ។ 

អ្នកក៏អាចបង់តាមភ្នាក់ងារីងដែរ។ 

សម្រាប់របៀបបង់ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

ការបញ្ចុះតម្លៃ

  • សម្រាប់ការរៀនអនឡាញជាមួយគ្រូ (Virtual Learning)
  • ផុតកំណត់ថ្ងៃទី ៣១ ឧសភា ២០២០
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • សម្រាប់ការរៀននៅសាលា និងការរៀនអនឡាញជាមួយគ្រូ (Blended and Virtual Learning)
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

របៀបរៀនដែលអ្នកអាចជ្រើសរើស

kmភាសាខ្មែរ
Scroll to Top