Post
Archive
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

រិទ្ធី មុនីមិគរាជ

មុនពេលដែលខ្ញុំសម្រេចចិត្តជ្រើសសិក្សានៅសាលាអ៊ែតនិច ខ្ញុំមានសង្ឃឹមថាការរៀននៅទីនេះនឹងជួយឲ្យភាសាអង់គ្លេសរបស់ខ្ញុំរីកចម្រើនជាពិសេសជំនាញនិយាយនិងអាន។ ឥឡូវនេះខ្ញុំរៀនចប់ អ៊ែតនិចមិនត្រឹមតែធ្វើឲ្យក្តីសង្ឃឹមក្លាយជាការពិតទេ ថែមទាំងជួយឲ្យខ្ញុំប្រលងតេស្តIELTSបានពិន្ទុ៦.៥ទៀតផង។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

នី​ គុយ អេង

ខ្ញុំប្រាកដណាស់ថាខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវដែលជ្រើសយកសាលាអ៊ែតនិចសម្រាប់រៀនភាសាអង់គ្លេស។ ដំបូងឡើយ ខ្ញុំមិនមានគោលបំណងច្រើនដូចសិស្សដទៃទៀតទេ ប៉ុន្តែបន្ទាប់ពីចូលរៀននៅអ៊ែតនិច ខ្ញុំចាប់ផ្តើមមានផែនការសម្រាប់ខ្លួនឯងនិងបើកចិត្តទូលាយទទួលឱកាសថ្មីៗ។ ការសិក្សានៅសាលាភាសាអង់គ្លេសអ៊ែតនិចគឺជាបទពិសោធន៍ដ៏លំបាកប៉ុន្តែមានតម្លៃសម្រាប់ខ្ញុំព្រោះសាលាបានរៀបចំវគ្គសិក្សាដែលឱ្យសិស្សអាចអនុវត្តការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគេជារៀងរាល់ថ្ងៃនិងដើម្បីត្រៀមប្រឡង IELTS ។ ដោយសារការជម្រុញនិងលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូនៅអ៊ែតនិច ខ្ញុំអាចទទួលបានពិន្ទុល្អគួរសមពីការប្រលងតេស្តIELTS។អរគុណអ៊ែតនិច។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

យ៉ា ស៊ីវឡាង

My first impression about EDNICHE was that it is just a normal English school where students can enrich their English proficiency. After having spent a few terms there, I found out that my thought was wrong. The differences between Edniche and other schools in Phnom Penh are the connections between teachers and students and the school environment. It is one of my big achievements to have graduated from Edniche.

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ជីវ​ ផេងអាំង

ចំនុចដ៏ល្អបំផុតនៃការក្លាយជាសិស្សនៅសាលាភាសាអង់គ្លេសអ៊ែតនិចគឺខ្ញុំបានរៀនពីរបៀបរៀនភាសាអង់គ្លេសរបស់ខ្ញុំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលទាំងនៅក្នុងថ្នាក់និងខាងក្រៅថ្នាក់។ ត្រូវមានគោលដៅខ្ពស់ គឺជាអ្វីដែលោកគ្រូអ្នកគ្រូខ្ញុំប្រាប់ជាប្រចំា។ ពាក្យទាំងនេះបានជួយឱ្យខ្ញុំទទួលបានពិន្ទុ ៨ ក្នុងជំនាញស្តាប់ IELTS និង ៧ សម្រាប់ពិន្ទុសរុបបន្ទាប់ពីបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០១៦ ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ខូវ ស៊ីវហួរ

អ៊ែតនិចជាសាលាដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាផ្ទះខ្លួនឯង។ រាល់ពេលដែលខ្ញុំបរាជ័យ ខ្ញុំតែងតែទទួលបានការជំរុញលើកទឹកចិត្តឲ្យមើលឃើញឧបសគ្គជាឱកាស។ អរគុណអ៊ែតនិចដែលជួយឲ្យខ្ញុំទទួលបានពិន្ទុ IELTS 6.5។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

អ៊ឹង មុយយូ

មុនពេលសិក្សានៅសាលាភាសាអង់គ្លេសអ៊ែតនិចខ្ញុំធ្លាប់បានប្រលង IELTSម្តង ហើយទទួលពិន្ទុ៤ ប៉ុណ្ណោះក្នុងចំណោមសំណួរទាំង ៤០ ក្នុងតេស្តអំណាន ។ ទោះយ៉ាងណាបន្ទាប់ពីចំណាយពេល ២ ឆ្នាំកន្លះរៀនអ៊ែតនិចខ្ញុំទទួលបានពិន្ទុសរុប ៦.៥លើ IELTS ហើយពិន្ទុ ៧ តេស្តអំណាន។ ប្រហែលជាដោយសារតែខ្ញុំស្រលាញ់អ៊ែតនិចខ្លាំងណាស់ដែលរហូតដល់ថ្ងៃនេះខ្ញុំនៅតែទៅលេងសាលានិងចំណាយពេលអានសៀវភៅដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតទោះបីខ្ញុំបានបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០១៦ ក៏ដោយ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

វង្ស ស្រីដែន

សម្រាប់បុគ្គលិកពេញម៉ោងដូចជារូបខ្ញុំ ការត្រឡប់ចូលរៀននៅក្នុងសាលាអង់គ្លេសវិញគឺជាបន្ទុកមួយដ៏ធ្ងន់ ប៉ុន្តែអ៊ែតនិចបានផ្តល់នូវបរិយាកាសសិក្សាដ៏ល្អដែលគ្មានភាពតានតឹងបូករួមជាមួយនិងគ្រូដែលពោរពេញទៅដោយសមត្ថភាពក្នុងការបង្រៀន។​ដោយសារការជួយណែនាំរបស់ពួកគាត់ ខ្ញុំបានទទួលពិន្ទុសរុប៦.៥លើតេស្តIELTSបន្ទាប់ពីបញ្ចប់វគ្គភាសាអង់គ្លេសដែលមានការធានា។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

សៅ សូលីណែត

ខ្ញុំពេញចិត្តដែលបានជ្រើសរើសអ៊ែតនិច។​ តាមរយៈការសិក្សារបស់ខ្ញុំនៅទីនេះ ខ្ញុំមិនត្រឹមតែអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេសប៉ុណ្ណោះទេ ខ្ញុំក៏រៀនពីជំនាញផ្សេងៗផងដែរ។ ប្រសិនបើគ្មានគ្រូដែលយកចិត្តទុកដាក់និងបរិយាកាសសិក្សាល្អនេះទេ ប្រហែលជាខ្ញុំមិនអាចបញ្ចេញសមត្ថភាពខ្ញុំអស់នោះទេ។​កត្តាទាំងនេះបានជួយឲ្យខ្ញុំទទួលបានពិន្ទុ៧ពីតេស្តអន្តរជាតិIELTS.

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

លឹម សុធា

ការមកសិក្សានៅអ៊ែតនិចពិតជានឿយហត់ណាស់សម្រាប់ខ្ញុំព្រោះផ្ទះរបស់ខ្ញុំនៅឆ្ងាយពីសាលា។ លើសពីនេះចរាចរណ៍នៅជុំវិញសាលាស្ទះខ្លាំងនៅពេលល្ងាច។ ខ្ញុំចំណាយពេល ៣០ នាទីក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ទោះយ៉ាងណាក៏ដោយនេះជាអ្វីដែលធ្វើឱ្យសាលាមានលក្ខណៈពិសេស។ពេលដល់សាលាខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មនុស្សនៅអ៊ែតនិច ។ លើសពីនេះទៅទៀតនៅពេលមកដល់ថ្នាក់ខ្ញុំបានជួបមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមានគោលបំណងដូចគ្នានិងខ្ញុំដែលចង់ឱ្យចេះភាសាអង់គ្លេសកាន់តែប្រសើរនិងប្រលង IELTSបានពិន្ទុល្អ ។បើទោះរៀនចប់ហើយប្រលងជាប់ ខ្ញុំនៅតែមិនដាច់អាល័យពីសាលាដែលខ្ញុំបានមកសិក្សាអស់រយៈពេលបីឆ្នាំ ។ ខ្ញុំពេញចិត្តការសិក្សានៅសាលាអ៊ែតនិច បើទោះវាជាដំណើរហត់នឿយ។

អាន​បន្ថែម
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា(GGEP)

ឈឹម ដារិទ្ធ

However, my life took a turn for the better when I was provided a priceless chance to attend Edniche English School. I vividly remembered being told on a tiring day that “everything starts from zero, and what is required are consistent effort and determination to be invested in the learning process”.

អាន​បន្ថែម
Share
Share
Share

ការចុះឈ្មោះ

The test fee is 10$. If you are taken the test online, you can pay via ABA or Wing. 

The placement test can be taken at the school or online. Contact us on telegram with this phone number: 011 455 567 or search for Edniche Front Office (@ednicheinfo). 

អ្នកអាចបង់ថ្លៃសិក្សាជាវគ្គ ឬជាឆ្នាំ។ ការបង់ថ្លៃសិក្សាត្រូវធ្វើតាម ABA ។ យើងមិនទទួលការបង់ថ្លៃសិក្សានៅសាលាផ្ទាល់ទេ។ 

អ្នកក៏អាចបង់តាមភ្នាក់ងារីងដែរ។ 

សម្រាប់របៀបបង់ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

Promotions

  • សម្រាប់ការរៀននៅសាលា និងការរៀនអនឡាញជាមួយគ្រូ (Blended and Virtual Learning)
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • An additional 10% discount is offered for all annual Blended and Virtual Learning payments. 
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត 

មានសំណួរបន្ថែម?

យើងនៅទីនេះដើម្បីជួយ និងឆ្លើយរាល់ការសង្ស័យរបស់អ្នក។

kmភាសាខ្មែរ
Scroll to Top