អ្វីជាកាបញ្ចុះតម្លៃជាក្រុម? ហើយដើម្បីអ្វី?
នេះជាការបញ្ចុះតម្លៃសម្រាប់សិស្សអ៊ែតនិច សមាជិកគ្រួសារ និងមិត្តភក្តិ។
ជាការពិត ការធ្វើអាជីវកម្មត្រូវតែមានការចំណាយលើការធ្វើទីផ្សារ និងការផ្សព្វផ្សាយ។ អ៊ែតនិចជ្រើសរើសការធ្វើទីផ្សារដែលចំណេញដល់សិស្សអ៊ែតនិច ផ្តល់ជូនជាការបញ្ចុះតម្លៃដល់សិស្សដែលកំពុងរៀនជាមួយអ៊ែតនិច ដោយមិនចំណាយលើសលុបលើការផ្សព្វផ្សាយតាមបែបបុរាណ។
តើធ្វើម៉េចទើបបានទទួលបានការបញ្ចុះតម្លៃ?
ងាយៗ សូមណែនាំបងប្អូន ឬមិត្តភក្តិរបស់អ្នកអំពីការសិក្សាភាសាអង់គ្លេសនៅអ៊ែតនិច និងចុះឈ្មោះចូលរៀនជាមួយគ្នា។ គ្រប់គ្នានឹងទទួលបានការបញ្ចុះតម្លៃ ដូចគ្នា។
តើការបញ្ចុះតម្លៃនេះគឺសម្រាប់តែមួយវគ្គសិក្សាទេ?
អត់ទេ មិនចឹងទេ។ អ្នកអាចទទួលបានការបញ្ចុះតម្លៃជារៀងរហូត គ្រប់ៗវគ្គសិក្សា។
សូមទំនាក់ទំនងក្រុមការងាររបស់អ៊ែតនិចដើម្បីបានដឹងពីលក្ខខណ្ឌលម្អិតនៃការបញ្ចុះតម្លៃនេះ។