fbpx
News &
Updates

បច្ចុប្បន្នភាព៖ ខែវិច្ឆិកា ឆ្នាំ២០២០

ត្រៀមសម្រាប់ជំហានថ្មីមួយទៀតរបស់ edniche.online

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កូវិដ១៩បានជះឥទ្ធិពលអវិជ្ជមានជាច្រើនទៅលើរបៀបនៃការរស់នៅរបស់យើងជាច្រើន បូករួមទាំងការរៀនសូត្រ។ ត្រលប់មើលក្រោយបន្តិចនៅខែមិនាឆ្នាំ២០២០ សាលាអ៊ែតនិចបានដាក់ឲ្យដំណើរការជាលើកដំបូង វេទិការៀនអនឡាញ edniche.online​ myclass.edniche.online ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សយើង។ អ៊ែតនិចទទួលស្គាល់ថា ការដាក់ឲ្យប្រើប្រាស់វេទិការៀនអនឡាញពេលនោះ គឺលឿន និងថ្មីពេកណាស់សម្រាប់គ្រប់គ្នា។ បើទោះជាអ៊ែតនិចបានចាប់ផ្តើមរៀបចំវេទិការៀននេះតាំងតែពីពីរឆ្នាំមុនក៏ដោយ យើងក៏មិនបានត្រៀមថានឹងដាក់ឲ្យវាដំណើរការក្នុងឆ្នាំ២០២០នេះដែរ។ 

នៅខែតុលាឆ្នាំ២០២០ វគ្គសិក្សាទី៤០របស់យើងក៏បានចាប់ផ្តើមតាមការគ្រោងទុក។ ដូចសព្វមួយដង អ៊ែតនិចគ្មានពាក្យអ្វីក្រៅពីអរគុណយ៉ាងអនេកដល់បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សៗរបស់យើងទាំងអស់ដែលបានផ្តល់ការសហការយ៉ាងល្អ ការយោគយល់ ជាពិសេសគឺការចូលរួមអត់ធ្មត់​ជួយយកអសារគ្នា។​ នេះជាមោទនភាពដ៏ធំរបស់អ៊ែតនិចដែលមានអ្នកទាំងអស់គ្នា។

learning english online in Cambodia - edniche first online learning platform
វេទិការៀនអនឡាញ (edniche.online) ចាស់
វេទិការៀនអនឡាញ (edniche.online) ថ្មី

រៀនភាសាអង់គ្លេសអនឡាញសម្រាប់ប្រជាជនកម្ពុជា

ការណ៍នេះកើតឡើងឆាប់រហ័សពេកហើយសម្រាប់ខ្មែរភាគច្រើន។ បើទោះជាការរៀនអនឡាញមិនថ្មីសម្រាប់ពិភពលោក នៅកម្ពុជាយើងមិនសូវជាឮពីវានោះទេ។ ប៉ុន្តែពេលនេះ ការរៀនអនឡាញបានក្លាយជាផ្នែកមួយនៃភាពធម្មតាតាមគន្លងថ្មីដោយឥតព្រាងទុក។ 

អ៊ែតនិចបានដាក់ឲ្យដំណើរការ myclass.edniche.online នៅចុងខែមិនាឆ្នាំ២០២០។ នៅពេលនោះ សិស្ស និងគ្រូភាគច្រើនរបស់យើងពិតជាជួបការលំបាក។ ឧបសគ្គធំៗរបស់យើងមានដូចជា កង្វះជំនាញឌីជីថល និងសេវាអីនធើណេតមិនល្អ។  

ការធ្វើការផ្លាស់ប្តូរមិនងាយស្រួលទេ។ បើទោះជាយ៉ាងនេះក៏ដោយ សិស្សស្ទើរតែគ្រប់គ្នាមានការប្តេជ្ញាចិត្ត ព្យាយាមសម្រប និងរៀនពីការប្រើប្រាស់បច្ចេកវិទ្យថ្មីនេះ។ បច្ចុប្បន្ននេះ លោកគ្រូអ្នកគ្រូ​ និងសិស្សនៅអ៊ែតនិចទាំងអស់បាននឹងកំពុងរួមសហការគ្នាកសាងបរិយាកាសសិក្សាដែលគ្រប់គ្នាប្រាថ្នាចង់បាន បើទោះជារៀនអនឡាញក៏ដោយ!

“It’s time to step up to the plate and get passionate about your work commit to making eLearning courses that don't bore people to tears, but instead inspire and motivate them to learn a new skill, change a certain behavior, or improve their performance.”

Cammy Bean

ការពង្រឹងកម្មវិធីសិក្សា

In fact, practicing English skills online isn’t something entirely new to students at Edniche. Remember we have Oxford and Smart Choice online practices? Yes, but they were neither flexible nor extensive for our use. 

ជាច្រើនឆ្នាំកន្លងមកនេះ អ៊ែតនិចយល់ពីតម្រូវការនៃការអនុវត្តភាសាក្រៅថ្នាក់រៀន។​ ហើយដោយមូលហេតុនេះហើយ edniche.online ក៏ត្រូវបានបង្កើតឡើងគឺតាំងពីមុនមានកូវិដ។ ដោយសារ edniche.online ជាវេទិការៀនអនឡាញដែលធំ និងទំនើប ការបង្កើតឡើងត្រូវចំណាយពេលយូរ និងមានភាពស្មុគ្រស្មាញជាច្រើន។ សព្វថ្ងៃនេះ យើងបាននឹងកំពុងបង្កើត និងបង្កើនមាតិការៀន និងលំហាត់អនុវត្តសម្រាប់សិស្ស។  

លទ្ធផលជាក់ស្តែងពេលនេះ យើងមានពេលវេលាច្រើនជាងមុននៅក្នុងថ្នាក់ដើម្បីផ្តោតលើសកម្មភាពអនុវត្តភាសាផ្ទាល់។​ 

ការងារដែលយើងកំពុងធ្វើបន្ថែមទាក់ទងនឹងវេទិការរៀនអនឡាញរបស់យើង

ចាប់តាំងពីការចាប់ផ្តើមវគ្គទី៤០ អ្នកទាំងអស់គ្នាប្រហែលជាសម្គាល់ឃើញថា ទំព័រហ្វេសបុករបស់អ៊ែតនិចហាក់ស្ងាត់ និងមិនមានវិដេអូអ្វីថ្មី។ នេះក៏ព្រោះតែយើងកំពុងធ្វើការងារយ៉ាងញាប់ដៃជើងលើមុខងារមួយចំនួនថ្មីសម្រាប់វេទិការៀនអនឡាញ edniche.online ។បើទោះជាកាផ្លាស់ប្តូរអំពីរៀបរៀន និងបង្រៀនវាកើតឡើងភ្លាមៗពេកដែលអាចចាត់ទុកថាជាការលំបាកមួយ ការផ្លាស់ប្តូរនេះក៏បានផ្តល់ឱកាសថ្មីដល់សិស្ស និងគ្រូរបស់យើងទាំងស់គ្នា នូវការស្វែងយល់បន្ថែមពីភាពអស្ចារ្យរបស់បច្ចេកវិទ្យា។​ 

នៅក្នុងវគ្គសិក្សាថ្មីនេះ យើងបានបន្ថែមលំហាត់អនុវត្ត និងមាតិកាមេរៀនជាច្រើនបន្ថែមទៀតជូនដល់សិស្ស។ រូបរាងខាងក្រៅរបស់វេទិការៀនរបស់យើងការបានផ្លាស់ប្តូរដែរ។ 

Edniche Online is being intensively worked on days and nights. Actually, it will always be work-in-progress. Don’t you think so? There will always be new lessons added, at least.

អ្នកទាំងអស់គ្នានឹងទទួលបានវេទិការៀនមួយដែលមេរៀន និងលំហាត់ដែលកាន់តែសំបូរបែប។ 

ពេលនេះ យើងមានវេទិការៀនអនឡាញហើយ ការចំណាយពេលវេលាក្នុងថ្នាក់រៀនរវាងគ្រូ និងសិស្សនឹងកាន់តែមានប្រសិទ្ធភាព។ ការវាយតម្លៃ និងការប្រលងបញ្ចប់វគ្គរបស់យើងនឹងឆ្លុះបញ្ចាំងរឹតតែខ្លាំងលើសបត្ថភាពនៃការប្រើប្រាស់ជាក់ស្តែង ដែលនេះ ជាចំណែកមួយធ្វើឲ្យកម្មវិធីសិក្សាកាន់តែមានប្រសិទ្ធភាព។

សូមរង់ចាំតាមដានបន្តទៀត។ Eវេទិការៀនអនឡាញ edniche.online នឹងក្លាយជាដំណោះស្រាយសម្រាប់ការរៀនភាសារបស់សិស្សកម្ពុជា។ 

ហើយសម្រាប់សិស្សដែលកំពុងរៀននៅអ៊ែតនិច សូមកុំភ្លេចធ្វើលំហាត់នៅក្នុង edniche.online របស់អ្នកផង!

If you are new to Edniche, we welcome you to check the ថ្នាក់ភាសាអង់គ្លេសទូទៅដែលមានការធានា (GGEP) details and other courses per your interest. 

Share on facebook
Share
Share on telegram
Share
Share on whatsapp
Share
Share on email
អ៊ីមែ៉ល
Share on skype
Share

អាន​បន្ថែម

ការបញ្ចុះតម្លៃ

  • សម្រាប់ការរៀននៅសាលា និងការរៀនអនឡាញជាមួយគ្រូ (Blended and Virtual Learning)
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • ផ្តល់ជូនការបញ្ចុះតម្លៃ ១០% បន្ថែមសម្រាប់ការបង់ថ្លៃសិក្សាជាឆ្នាំ សម្រាប់ការរៀននៅសាលា​ និងការរៀនអនឡាញដែលមានគ្រូ 
  • *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត 

ចុះឈ្មោះចូលរៀនដោយរបៀបណា?

The test fee is 10$. If you take the test online, you can pay via ABA or Wing. 

អ្នកអាចធ្វើតេស្ត នៅសាលាឬតាមអនឡាញ។ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

អ្នកអាចបង់ថ្លៃសិក្សាជាវគ្គ ឬជាឆ្នាំ។ ការបង់ថ្លៃសិក្សាត្រូវធ្វើតាម ABA ។ យើងមិនទទួលការបង់ថ្លៃសិក្សានៅសាលាផ្ទាល់ទេ។ 

អ្នកក៏អាចបង់តាមភ្នាក់ងារីងដែរ។ 

សម្រាប់របៀបបង់ សូមទំនាក់ទំនងមកតេលេក្រាមរបស់សាលាតាមរយៈលេខទូរស័ព្ទ ០១១​ ៤៥៥​ ៥៦៧ ។ 

បន្ទាប់ពីការបង់ថ្លៃសិក្សា សូមបំពេញពាក្យសុំចុះឈ្មោះចូលរៀននៅទីនេះ។ 

ទំនាក់ទំនងមកអ៊ែតនិច

How Do You Want to Study?

kmភាសាខ្មែរ
Scroll to Top